ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីជម្រុញធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ឆ្នាំ២០២៦
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំស្តីពីជម្រុញធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក លោកស្រីប្រធានមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

ព័ត៌មានទាក់ទង